AFF Suzuki Cup ៖ ទី​ម័​រ​ខាងកើតចូល​ពូ​ល A ដោយ​ស្វ័យប្រវត្តិ​ក្រោយព្រុយ​ណេដកខ្លួន​

អាស៊ាន ៖ សហព័ន្ធ​បាល់ទាត់​ព្រុយ​ណេ បានប្រកាស​បាន​ដកខ្លួន​ពី​ការប្រកួត ជម្រុះ Play-off ពានរង្វាន់​ជើងឯក​អាស៊ាន (AFF Suzuki Cup 2020) ដោយសារ​កូ​វីដ​-១៩ ធ្វើឱ្យ​ក្រុម​រៀបចំ​មិនទាន់ និង​មិន​បានល្អ​។​

​ជាមួយគ្នា​នោះដែរ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ព្រុយ​ណេ​លោក Matusin Matasan បានបង្ហាញ​ការសោកស្តាយ​ដែល​មិនអាច​ចូលរួម​ការប្រកួត​បាល់​ទាត់​ដ៏​ធំ​ប្រចាំ​តំបន់​នេះ​បាន តែ​បាន​ជូនពរ​ក្រុម​ដែល​នៅសល់​ទាំងអស់​ទទួលបាន​ជោគជ័យ​។​

​សូមជម្រាបថា ការដកខ្លួន​របស់​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ បានធ្វើ​ឲ្យ​ក្រុម ទី​ម័​រ​ខាងកើត ចូលទៅក្នុង​ពូ​ល A ដោយ​ស្វ័យប្រវត្តិ​ជាមួយ​ថៃ សហភាព​មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​សិង្ហ​បុរី ខណៈ​ពូ​ល B មាន​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា និង​ឡាវ​។ ចំណែក​ការប្រកួត​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី​៥ ខែធ្នូ រហូតដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២៕