ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែវិច្ឆិកានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៤២៦,២២០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៨២,០៩២នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៤៨,៤០៩នាក់ (ស្លាប់ ១៤៣,៥៥៧នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨០៥,២៩៤នាក់ (ស្លាប់ ៤៤,៥២១នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៥១០,៨៥២នាក់ (ស្លាប់ ២៩,៣៤៩នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៩៧៥,៥៩១នាក់ (ស្លាប់ ១៩,៧០៣នាក់), វៀតណាម ឆ្លងចំនួន ៩៧៦,៦៧២នាក់ (ស្លាប់ ២២,៥៩៨នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០៧,៨១៥នាក់ (ស្លាប់ ១៨,៨៣៩នាក់), សិង្ហបុរី ឆ្លងចំនួន ២២០,៨០៣នាក់ (ស្លាប់ ៥១១នាក់), កម្ពុជា ឆ្លងចំនួន ១១៩,១៦០នាក់ (ស្លាប់ ២,៨៣៥នាក់), ទ្បាវ ឆ្លងចំនួន ៤៧,៨៤២នាក់ (ស្លាប់ ៨៦នាក់) និងព្រុយណេ ឆ្លងចំនួន ១៣,៧៨២នាក់ (ស្លាប់ ៩៣នាក់)៕