
ព្រះមហាក្សត្រ ចេញព្រះរាជសារចាត់តាំងសម្តេច សាយ ឈុំ ជាតំណាងក្នុងពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 9, 2021
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជសារមួយប្រាប់ជនរួមជាតិអំពីការអវត្តមានរបស់ព្រះអង្គនៅក្នុងប្រទេស។ ជាមួយគ្នានេះ ព្រះអង្គបានចាត់តាំង ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាតំណាងព្រះអង្គក្នុងពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃ១១ ខែវិច្ឆិកា ខាងមុខនេះ៕