វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៣,២៤១ករណី និងស្លាប់០៤នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣,២៤១ករណីទៀត និងស្លាប់ថ្មី ៤នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤០៨,៩៥២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,១៧០,២៧១នាក់ និងស្លាប់សរុបចំនួន ៤៣,១១៧នាក់៕