
EU បើកភ្លើងខៀវសម្រាប់បេសកកម្មបណ្តុះបណ្តាលទាហានអ៊ុយក្រែន ត្រៀមប្រយុទ្ធនឹងរុស្ស៊ី
ឡុងដ៍ ៖ ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះ បាននិយាយថា រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប អាចនឹងយល់ព្រមជាគោលការណ៍ នៅថ្ងៃអង្គារនេះ លើការបង្កើតបេសកកម្មហ្វឹកហ្វឺនយោធាអ៊ុយក្រែន។
រទេសសហភាពអឺរ៉ុបជាច្រើន បានហ្វឹកហាត់ទាហានអ៊ុយក្រែន មួយរយៈដោយឡែកៗពីគ្នា ដែលភាគច្រើនអាចឱ្យពួកគេធ្វើប្រតិបត្តិការអាវុធដែលប្រទេសលោកខាងលិច កំពុងប្រគល់ឱ្យ ដើម្បីជួយប្រយុទ្ធក្នុងសមរភូមិជាមួយរុស្ស៊ី។
ប្រធានគោលនយោបាយការបរទេសលោក Josep Borrell បាននិយាយ នៅពេលលោក មកដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប នៅទីក្រុង Prague ថា ស្ថានភាពនៅលើដីនៅតែបន្តអាក្រក់ខ្លាំង។
លោក Borrell ក៏បានលើកឡើងថា យើងនឹងបន្តគាំទ្រអ៊ុយក្រែន ជាមួយនឹងគំនិតផ្តួចផ្តើមដូចជាបេសកកម្មបណ្តុះបណ្តាលនេះ ដោយបន្ថែមថា កិច្ចព្រមព្រៀងនយោបាយរួមមួយ (នៅក្នុងបេសកកម្មបណ្តុះបណ្តាលរួមគ្នា) គឺជាអ្វីដែលខ្ញុំគិតថា គួរតែកើតមាន ហើយសង្ឃឹមថា យើងនឹងមានភ្លើងខៀវខាងនយោបាយសម្រាប់បេសកកម្មនេះ។ ប៉ុន្តែលោក មិនបានបញ្ជាក់ឲ្យលម្អិតពីបេសកកម្មនេះទេ៕