Man Unt ព្រមព្រៀងក្នុងការនាំយកខ្សែបម្រើស្លាប Antony មកពីក្លិប Ajax

មេនឆេស្ទើ ៖ ក្លិបបិសាចក្រហម Manchester United បានសម្រេចលើកិច្ចព្រមព្រៀង ដើម្បីចុះកិច្ចសន្យានាំយកខ្សែបម្រើស្លាប Antony មកពីក្លិបហូឡង់ Ajax Amsterdam។

​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​នៃ​កិច្ចព្រមព្រៀង​នេះ មិនត្រូវ​បានបង្ហាញ​នោះទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​បាន​រាយការណ៍​ថា វា​មានតម្លៃ​បឋម ៨០.៧៥​លាន​ផោន (៩៤.៦៣​លាន​ដុល្លារ​) ជាមួយនឹង​ប្រាក់​បន្ថែម ៤.២៥​លាន​ផោន​សម្រាប់​កីឡាករ​វ័យ ២២​ឆ្នាំ​រូបនេះ​ទៀត​។​

Antony ដែល​ធ្លាប់​លេង​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ United លោក Erik ten Hag នៅ​ក្លិប Ajax នោះ បាន​ស៊ុត​បញ្ចូល​ទី ១២​គ្រាប់ និង​ជួយ​ឲ្យ​រក​គ្រាប់​បាល់​បាន ១០​គ្រាប់ ក្នុងចំណោម ៣៣​ប្រកួត​នៅក្នុង​ការប្រកួត​ទាំងអស់ ខណៈ​ក្លិប​ហូ​ឡង់​មួយ​នេះ​បានឈ្នះ​ពានរង្វាន់ Eredivisie ជា​លើក​ទី ៣​ជាប់ៗ​គ្នា និង​បាន​ឡើងដល់​វគ្គ ១៦​ក្រុម​ចុងក្រោយ​ក្នុងការ​ប្រកួត UEFA Champions League កាលពី​រដូវ​កាល​មុន​។​

​គួរ​បញ្ជាក់ថា Antony បាន​ក្លាយជា​កីឡា​ករទី​៥ របស់ United ដែល​បាន​ចុះកិច្ចសន្យា បន្ទាប់ពី​ការ​ទៅដល់​របស់​កីឡាករ Lisandro Martinez, Tyrell Malacia, Christian Eriksen និង​កីឡាករ Casemiro​៕