FFC បង្ហាញ​កាលវិភាគ​ការប្រកួត​ពានរង្វាន់ AFF Mitsubishi Electric Cup 2022

ភ្នំពេញ ៖ នៅ​ព្រឹក​នេះ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​(FFC) បានបង្ហាញ​កាលវិភាគ​ការប្រកួត​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែល​នឹង​ធ្វើឡើង​ពីថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣​។​

សូមជម្រាបថា សម្រាប់​ព្រឹត្តិការណ៍​ខាងលើនេះ ក្រុម​ជម្រើសជាតិ​កម្ពុជា​ស្ថិតនៅ​ពូ​ល A ជាមួយ ថៃ​, ហ្វីលីពីន​, ឥណ្ឌូណេស៊ី និង​ក្រុម​ឈ្នះ​វគ្គ​ជម្រុះ​រវាង ទី​ម័​រ​ខាងកើត ឬ ព្រុយ​ណេ​៕