
ចិន ផ្តល់ជំនួយរថយន្តទំនើប ១៥០គ្រឿង និងសម្ភារការិយាល័យមួយចំនួនដល់ក្រសួងការពារជាតិកម្ពុជា
ថ្ងៃចេញផ្សាយៈ ខែកញ្ញា 1, 2022
ភ្នំពេញ ៖ ជំនួយឥតសំណងជារថយន្តស៊េរីទំនើបចំនួន១៥០គ្រឿង ដែលផលិតនៅប្រទេសចិន និងសម្ភារៈការិយាល័យមួយចំនួន របស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រគល់ដល់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ។
ពិធីប្រគល់ និងទទួលរថយន្ត និងសម្ភារទាំងនេះ បានធ្វើឡើង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅវិមានឈ្នះឈ្នះ៕