ក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តស្វាយស្វាយរៀងសម្រាលកូនជូនស្ត្រីវិជ្ជមានកូវីដ-១៩ចំនួន៣ករណីទៀត សរុបកើនដល់ ៦១ករណី

ខេត្តស្វាយរៀង ៖ យោងតាម Facebook របស់មន្ទីរពេទ្យខេត្តស្វាយរៀងបានសរសេរថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនជូនស្រ្ដីខ្មែរដែលវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់ទៀតដោយទទួលជោគជ័យនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលសរុបចំនួន៦១ករណី។

ស្ត្រីវិជ្ជមានកូវី-១៩ចំនួន៣នាក់ដែលត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូនបានដោយជោគជ័យរួមមាន ៖ ទី១ -ឈ្មោះពៅ អូន អាយុ៣១ ឆ្នាំ មានអាសយដ្ឋាននៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានសម្រាលកូនរួចនៅម៉ោង២៣ និង១៥នាទីដោយទទួលបានកូនប្រុសម្នាក់ទម្ងន់ ២,២គីឡូក្រាម។ ២- ឈ្មោះលីវ ស្រីល័ក្ខ អាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិអង្គកប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានសម្រាលកូនរួចនៅម៉ោង១និង៥០នាទីដោយទទួលបានកូនប្រុសម្នាក់ទម្ងន់ ៣,០០គីឡូក្រាម និង ទី៣-ឈ្មោះនួន ស៊ីណាត អាយុ២១ឆ្នាំ មានអាសយដ្ឋាននៅភូមិតាប៉ោង ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានសម្រាលកូនរួចនៅម៉ោង២និង២៥នាទីដោយទទួលបានកូនប្រុសម្នាក់ទម្ងន់ ៣,២ គីឡូក្រាម ។

បច្ចុប្បន្នសុខភាពស្រ្ដីទាំង៣នាក់ និងកូនក្រោយសម្រាល មានស្ថានភាពល្អប្រសើរ គិតមកដល់ពេលនេះមន្ទីរពេទ្យខេត្តស្វាយស្វាយរៀងបានសម្រាលកូនជូនស្ត្រីដែលវិជ្ជមានកូវីដ-១៩សរុបបាន៦១ករណី។ ទន្ទឹមនេះក្រុមគ្រូពេទ្យក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀងសូមប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ ៣ការពារ និងចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នាផងដែរ៕ ដោយ ៖ ភក្តី