
វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧,៩៣០ករណីទៀត និងស្លាប់៧៩នាក់
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 11, 2021
ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៧,៩៣០ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៧៩នាក់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News ។
បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ករណីឆ្លងថ្មីៗខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានចំនួន១,៤១៤ករណី។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩៩២,៧៣៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៤៤,០៥៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,៧៦៥នាក់៕