
សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៤៨១ករណីថែមទៀត និងស្លាប់១៧នាក់ក្នុងរបាយការណ៍ថ្ងៃពុធ
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 11, 2021
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,៤៨១ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៧នាក់ផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃពុធ គឺមានការកើនឡើងបន្តិចមកវិញបើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃអង្គារ ដែលមានចំនួនឆ្លងថ្មីចំនួន៣,៣៩៧ករណី។
សូមជម្រាបថា គិតត្រឹមថ្ងៃត្រង់ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២២៧,៦៨១ករណី និងអ្នកស្លាប់កើនដល់៥៤០នាក់៕