ក្រសួងសុខាភិបាលថៃណែនាំ​ឲ្យធ្វើ​តេស្តរ​កកូ​វីដ​តាម​ម៉ាស៊ីន​ធំ PCR ជៀស​វាង​តាម​ឧបករណ៍​តេស្ត​រហ័ស​

បាងកក ​៖ ក្រសួងសុខាភិបាល​ថៃ បាន​ណែនាំ​ឲ្យ​កន្លែង​ប្រកប​អាជីវកម្ម និង​សាលារៀន គួរតែ​ប្រើតែ​ឧបករណ៍​តេស្ត​រហ័សរ​កកូ​វីដ១៩ ណា​ដែល​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) ប៉ុណ្ណោះ​។​

លោក Suphakit Sirilak អគ្គនាយក​នៃ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ថៃបាន​និយាយថា កន្លងមក​ឧបករណ៍​ទាំងនេះ​មាន​ភាពងាយស្រួល និង​មាន​តម្លៃថោក ប៉ុន្តែ​លទ្ធផល​គឺអាច​នឹងមិន​ច្បាស់លាស់ គួរ​ឲ្យ​ទុកចិត្ត​ខ្លាំង​នោះទេ​។​ លោកបញ្ជាក់ថា អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​កូ​វីដ ១៩ គឺ​ត្រូវ​រង់ចាំ​ពី៣ ទៅ៥ថ្ងៃ មុននឹង​ធ្វើតេស្ត ប៉ុន្តែ​អ្នក​ដែលមាន​គ្រុនក្តៅ ផ្តាសាយ ឬ​ក្អក អាចធ្វើ​តេស្ត​បាន​ភ្លាមៗ​។​

លោក បានបញ្ជាក់​បន្ថែមថា ប្រសិនបើ​ការធ្វើ​តេស្ត​ចេញមក​វិជ្ជមាន​ច្រើន​នៅក្នុង​កន្លែង​តែមួយ​នោះ អ្នក​ទាំងនោះ​មិនគួរ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ភ្លាមៗ នោះទេ ដោយ​ត្រូវតែទៅ​ធ្បើ​តេស្ត​នៅ​ម៉ាស៊ីន​ធំ RT-PCR បន្តទៀត ទើប​អាច​យក​លទ្ធផល​ជា​ផ្លូវការ​បាន​៕