
សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២,៣៩៦ករណីថែមទៀត និងស្លាប់៨នាក់ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 12, 2021
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន២,៣៩៦ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន៨នាក់ផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃព្រហស្បតិ៍ គឺមានការថយចុះបន្តិចមកវិញបើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃពុធ ដែលមានចំនួនឆ្លងថ្មីចំនួន៣,៤៨១ករណី។
សូមជម្រាបថា គិតត្រឹមថ្ងៃត្រង់ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៣០,០៧៧ករណី និងអ្នកស្លាប់កើនដល់៥៤៨នាក់៕