
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកកូវីដ ចំនួន៧.៣០៥ ករណីទៀត និងស្លាប់៥១នាក់
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រនេះបានប្រកាសពីការបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៧.៣០៥ ករណី និងមានអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន៥១ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ៧.៩០០ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៩៧៥.៤១១ នាក់ដែលក្នុងនោះ ១.៨៦១.១១០ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៩.៨៤០ នាក់ក្នុងអំឡុងពេលរលកទី ៣ និង ១៩.៩៣៤ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕