
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣នាក់, ជាសះស្បើយ៦៧នាក់, ស្លាប់៦នាក់
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 12, 2021
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣នាក់, អ្នកជំងឺចំនួន៦៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៦នាក់ (ក្នុងនោះ៤នាក់អត់បានចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៩, ៤២១ ជាសះស្បើយសរុបចំនួន១១៥, ៧៩៧ និងស្លាប់សរុបចំនួន ២, ៨៥៦៕