វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៩៧៨ករណី និងស្លាប់ម្នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៩៧៨ករណីទៀត និងករណីអ្នកស្លាប់ថ្មីចំនួន ០១ករណីបន្ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤៧៧,៨៨៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,៥៩០,៩១៧នាក់ និងស្លាប់សរុបចំនួន ៤៣,១៤៨នាក់៕