
សិង្ហបុរីបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៣,៤៣១ករណីទៀត
ថ្ងៃចេញផ្សាយៈ ខែកញ្ញា 30, 2022
សិង្ហបុរី ៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ៣,៤៣១នាក់ តែមិនមានករណីស្លាប់ថ្មីទៀតទេ ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA។
ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ២១២ករណី ក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។ បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៩០៤,១៩២ករណី ដែលក្នុងនោះស្លាប់ ១,៦១៧នាក់៕