
ណាតូគ្រោងបញ្ជូនកងទព័ចូលទៅក្នុងប្រទេសអ៊ុយក្រែន
បរទេស ៖ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Zbigniew Rau បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អង្គការណាតូគ្រោងនឹងបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសនោះ។ ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកបានរក្សាម្តងហើយម្តងទៀតថា ខ្លួនមិននៅក្នុងសង្គ្រាមជាមួយទីក្រុងម៉ូស្គូ និងមិនមែនជាភាគីនៃជម្លោះនោះទេ។
ថ្លែងទៅកាន់វិទ្យុ RMF FM លោក Rau ត្រូវបានសួរថាតើប្លុកយោធាណាតូនឹងឆ្លើយតបយ៉ាងដូចម្តេច ប្រសិនបើរុស្ស៊ីងាកទៅរកជម្រើសនុយក្លេអ៊ែរ ខណៈពេលកំពុងប្រយុទ្ធជាមួយកងទ័ពរបស់គៀវ។
យោងតាមរដ្ឋមន្ត្រី ពិភពលោកនឹងសម្របសម្រួលយ៉ាងម៉ឺងម៉ាត់ជាមួយសហរដ្ឋអាមេរិក ឆ្លើយតបចំពោះការវាយប្រហារបែបនេះ។ លោកថា ប្រសិនបើអ្វីដែលអាក្រក់បំផុតកើតឡើងនោះ ប្រតិកម្មរបស់អង្គការណាតូប្រហែលជាមិនខុសគ្នាច្រើនពីជំហានដែលបានគូសបញ្ជាក់ដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan នោះទេគឺការបញ្ជូនកម្លាំងទព័ចូលអ៊ុយក្រែនដោយចៀសមិនរួច។
លោក Rau បានបន្ថែមថា ទោះជាយ៉ាងណា ក៏ត្រូវតែកត់សម្គាល់ផងដែរថា ការបញ្ជូនទព័ណាតូទៅអ៊ុយក្រែនប្រហែលជាមិនចាំបាច់ទេ ព្រោះវាអាចទៅរួចក្នុងការប្រើប្រាស់អាវុធធម្មតា ដូចជាទព័អាកាស ឬការបាញ់មីស៊ីលដែលពាក់ព័ន្ធ ដោយមិនចាំបាច់បាញ់ចេញពីដីអ៊ុយក្រែនឬបញ្ជូនទព័ណាតូទៅអ៊ុយក្រែននោះទ្បើយ៕