សហរដ្ឋអាមេរិកមានមនុស្ស ៣១,៥១៦នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២២៦នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៣១,៥១៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២២៦នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩៨,១៦៦,៩០៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៨៤,២៨២នាក់ និងជាសះស្បើយឡើងវិញសរុប ៩៤.៩៦លាននាក់៕