
សម្តេចប៉ាបបន្តអំពាវនាវឲ្យលោក Putin និងលោក Zelenskyy ប្រកាសបទឈប់បាញ់ ហើយចូលតុចរចា
ថ្ងៃចេញផ្សាយៈ ខែតុលា 3, 2022
ប៉ារីស ៖ សម្តេច Pope Francis បាននិយាយ នៅក្នុងការអំពាវនាវមួយទៅកាន់មេដឹកនាំរុស្ស៊ី-អ៊ុយក្រែន កាលពីថ្ងៃអាទិត្យថា ភាគីទាំង ២ លោក Vladimir Zelensky និងលោក Vladimir Putin គួរតែប្រកាសបទឈប់បាញ់ ហើយត្រឡប់ទៅតុចរចាគ្នាវិញ។
សម្ដេច ក៏បានព្រមានថា ភាពតានតឹងបន្ថែមទៀតអាចឈានដល់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ដែលបណ្ដាលឲ្យមានផលវិបាកមហន្តរាយកាន់តែខ្លាំង។
គួរបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាង៧ខែមកហើយ ដោយគិតចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ៕