
WHO នឹងអនុមត័យកថ្នាំ Molnupiravir ដើម្បីព្យាបាលកូវីដឆាប់ៗនេះ
វ៉ាស៊ីនតោន ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ បានរៀបចំគម្រោងក្នុងការបើកកិច្ចប្រជុំមួយក្នុងពេលឆាប់ៗ ដើម្បីកំណត់យកការព្យាបាលជំងឺកូវីដ ១៩ ដោយប្រើថ្នាំគ្រាប់លេបប្រភេទ Molnupiravir របស់ក្រុមហ៊ុន Merck ។
មន្ត្រីកំពូលទទួលបន្ទុកផ្នែកថែទាំគ្លីនីសាស្ត្ររបស់ WHO លោកស្រី Janet Diaz បាននិយាយថា កិច្ចប្រជុំក្នុងការអភិវឌ្ឍសេចក្តីណែនាំ និងពិចារណាលើសំនួរអំពីថ្នាំគ្រាប់ការពារជំងឺកូវីដ ១៩ អាចនឹងធ្វើឡើងក្នុងរយៈពេល៣សប្តាហ៍ខាងមុខនេះ។ ចក្រភពអង់គ្លេស គឺជាប្រទេសទី ១ ក្នុងពិភពលោកដែលទទួលស្គាល់ជាផ្លូវការនូវថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ ១៩ កាលពីដើមខែនេះ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer បានប្រកាសថា ការធ្វើពិសោធលើថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ ១៩ របស់ខ្លួនគឺអាចជួយកាត់បន្ថយអត្រានៃការចូលមន្ទីរពេទ្យ និងស្លាប់បានរហូតដល់ ៨៩ ភាគរយ ចំពោះមនុស្សធំដែលប្រឈមនឹងហានិភ័យខ្ពស់ជាមួយមេរោគនេះ៕