ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៦០៧,៤៨៤នាក់ហើយ ដែលកើនឡើងជិត៤ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៤,៦០៩នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៥០,៨៥៥នាក់ (ស្លាប់ ១៤៣,៦៥៩នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨១៦,៩៨០នាក់ (ស្លាប់ ៤៥,៥៨១នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៥៤៦,៣០៩នាក់ (ស្លាប់ ២៩,៦៧៦នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,០១៨,៤១០នាក់ (ស្លាប់ ២០,០៣៤នាក់), វៀតណាម ឆ្លងចំនួន ១,០២៦,៥២២នាក់ (ស្លាប់ ២៣,០៨២ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៣,២៦២នាក់ (ស្លាប់ ១៨,៩២៩នាក់), សិង្ហបុរី ឆ្លងចំនួន ២៣៧,២០៣នាក់ (ស្លាប់ ៥៨៦នាក់), កម្ពុជា ឆ្លងចំនួន ១១៩,៥៣៦នាក់ (ស្លាប់ ២,៨៦៧នាក់), ទ្បាវ ឆ្លងចំនួន ៥៤,១៩២នាក់ (ស្លាប់ ៩៩នាក់) និងព្រុយណេ ឆ្លងចំនួន ១៤,២១៥ នាក់ (ស្លាប់ ៩៦នាក់)៕