
សហរដ្ឋអាមេរិកមានមនុស្ស ៩៩,៧៧៥នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,៨១៩នាក់ស្លាប់ក្នុង១ថ្ងៃ
ថ្ងៃចេញផ្សាយៈ ខែតុលា 14, 2021
វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៩៩,៧៧៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៨១៩នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៥,៥៤៧,៩២០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៣៩,៧៧៨នាក់ និងជាសះស្បើយឡើងសរុប ៣៥.១លាននាក់៕