ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥២នាក់, ជាសះស្បើយ៥៥នាក់, ស្លាប់៥នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥២នាក់, អ្នកជំងឺចំនួន៥៥នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៥នាក់ (ក្នុងនោះ៤នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៩, ៥៨៨ ជាសះស្បើយសរុបចំនួន១១៥, ៩៧៩ និងស្លាប់សរុបចំនួន ២, ៨៧២៕