
កម្ពុជា នឹងប្រកួតមិត្តភាពជាមួយម៉ាឡេស៊ី ត្រៀមពាន AFF Cup 2022
ថ្ងៃចេញផ្សាយៈ ខែតុលា 31, 2022
ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពនៅក្រៅទឹកដី ទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ដើម្បីជាការត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022។
សូមជម្រាបថា ការប្រកួតមិតតភាពនេះនឹងធ្វើឡើងកីឡដ្ឋាន Bukit Jalil ប្រទេសម៉ាឡេស៊ី វេលាម៉ោង ៨៖០០យប់ (ម៉ោងនៅកម្ពុជា)៕