អាមេរិក គ្រោង​ដាក់ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 នៅ​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​

វ៉ាស៊ីនតោន​៖ សហរដ្ឋអាមេរិក គ្រោង​នឹងដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ដែលមាន​សមត្ថភាព​នុយក្លេអ៊ែរ​រហូតដល់​ទៅ ៦ គ្រឿង ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​នៅ​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា គ្រឿង​បរិក្ខារ​ពិសេស​របស់​យន្តហោះ​នេះ នឹងត្រូវ​ដំឡើង​នៅឯ​មូលដ្ឋាន Tindal ដាច់ស្រយាល​របស់​កង​ទ័ពអាកាស​អូស្ត្រាលី ដែលមាន​ចម្ងាយ​ប្រហែល ៣០០ គីឡូម៉ែត្រ (១៩០ ម៉ា​យ​) ភាគខាងត្បូង​នៃ​ទីក្រុង Darwin ដែលជា​រដ្ឋធានី​នៃ​ទឹកដី​ភាគ​ខាងជើង​ប្រទេស​។

ទន្ទឹម​នោះ នាយករដ្ឋមន្ត្រី​លោក Anthony Albanese បាន​និយាយថា អូស្ត្រាលី នឹងចូលរួម​ជាមួយ​ស​ហ​រដ្ឋ​អាមេរិក លើ​សម្ព័ន្ធភាព​ការពារជាតិ​ពីមួយ​ទៅមួយ​។​ គួរ​បញ្ជាក់ថា ដែនដី​ភាគ​ខាងជើង​របស់​ប្រទេស​អូស្ត្រាលី នឹង​ក្លាយជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​យោធា​ជា​ញឹកញាប់​ជាមួយ​សហរដ្ឋអាមេរិក​៕