តួលេខ អ្នកឆ្លងកូវីដ១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃ៣១ ខែតុលានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៤.៩លាននាក់ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,០ម៉ឺននាក់ដែរ។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១ម៉ឺននាក់។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ឆ្លងចំនួន ១១,៥០២,៤៧៤នាក់ (ស្លាប់ ៤៣,១៦៣នាក់)។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៤៩០,៦២២នាក់ (ស្លាប់ ១៥៨,៥៩៧នាក់) និងប្រទេសម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៩០០,០៥១នាក់ (ស្លាប់ ៣៦,៤៦៦នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ៤,៦៨៩,៨៩៧នាក់ (ស្លាប់ ៣២,៩២២នាក់), ហ្វីលីពីន ឆ្លងចំនួន ៤,០០៣,៤៥៩នាក់ (ស្លាប់ ៦៤,០៣៣ នាក់), សិង្ហបុរី ឆ្លងចំនួន ២,០៩៩,៧៦០នាក់ (ស្លាប់ ១,៦៧៦នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣១,២៣៥នាក់ (ស្លាប់ ១៩,៤៨០នាក់), ព្រុយណេ ឆ្លងចំនួន ២៣៧,៦៥៦នាក់ (ស្លាប់ ២២៥នាក់), ទ្បាវ ឆ្លងចំនួន ២១៦,២៣៦នាក់ (ស្លាប់ ៧៥៨នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៧,៩៨៨នាក់ (ស្លាប់ ៣,០៥៦នាក់)៕