
អ៊ុយក្រែន ឱ្យអាមេរិក បញ្ចុះបញ្ចូលអ៊ីស្រាអែល ដើម្បីផ្ដល់ជំនួយយោធាដល់ខ្លួន
ថ្ងៃចេញផ្សាយៈ ខែតុលា 31, 2022
កៀវ ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅ Tel Aviv លោក Evgeny Korniychuk បាននិយាយថា សហរដ្ឋអាមេរិក គួរតែបញ្ចុះបញ្ចូលអ៊ីស្រាអែលឱ្យផ្តល់ជំនួយយោធាដល់ទីក្រុងគៀវ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Hill កាលពីថ្ងៃអាទិត្យ លោក Korniychuk អះអាងថា ដោយសារសហរដ្ឋអាមេរិក ជាប្រទេសតែមួយគត់ដែលអ៊ីស្រាអែល ស្តាប់។ ទន្ទឹមនោះ លោក Korniychuk បាននិយាយលេងសើចថា លោក Tom Nides ជា អាវុធសម្ងាត់មួយ នៅក្នុងយុទ្ធនាការរបស់លោក ដើម្បីរុញឲ្យអ៊ីស្រាអែល ចេញពីស្ថានភាពអព្យាក្រឹតរបស់ខ្លួន៕