អភិបាលខេត្តបន្ទាយមានជ័យសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់២៣៨គ្រួសារ នៅស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី ព្រមទាំងក្រុមការងារ បានចុះនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋចំនួន ២៣៨គ្រួសារ ដែលរងគ្រោះទឹកជំនន់ នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕ ដោយ ៖ នាយកំសត់