
រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យចរាចរក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 14, 2022
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យចរាចរក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅក្រដាសប្រាក់២០០០រៀល និង២០០រៀល ត្រូវបានដាក់ឱ្យចរាចរ ទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀតដែលត្រូវបានចេញផ្សាយកន្លងមក៕