
មន្រ្តី ៖ អ៊ុយក្រែន នឹងចាញ់ក្រោមដៃរុស្ស៊ី ប្រសិនបើជំនួយពីណាតូថមថយ
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 30, 2022
គៀវ៖ មន្ត្រីក្រុងគៀវ លោក Dmitri Kuleba បានប្រាប់សារព័ត៌មាន Politico ថា អ៊ុយក្រែន នឹងមិនអាចយកឈ្នះលើរុស្ស៊ី បាននោះទេ ប្រសិនបើជំនួយផ្នែកយោធា ឬផ្នែកផ្សេងៗសមាជិកណាតូ ថមថយ។
លោក Kuleba បានបន្ថែមថា ប្រទេសមួយចំនួនក្នុងពិភពលោក បានបដិសេធមិនលក់អាវុធចាំបាច់ទៅឲ្យអ៊ុយក្រែននោះទេ ដោយសារហេតុផលនយោបាយ។
គួរបញ្ជាក់ថា សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី បានអូសបន្លាយអស់រយៈពេលជិត ៩ ខែ មកហើយ ដោយគិតចាប់ពីចុងខែកុម្ភៈ មក៕