ពួក​តា​លី​បង់​ប៉ា​គី​ស្ថាន ចាប់ផ្ដើម​វាយប្រហារ​នៅ​ទូទាំងប្រទេស​ឡើងវិញ ក្រោយ​បញ្ចប់​បទ​ឈប់​បាញ់​រយៈពេល ៦ ខែ​ជាមួយ​រដ្ឋាភិបាល​

អ៊ី​ស្លា​ម៉ា​បាដ​៖ Tehrik-e-Taliban Pakistan (TTP) – សម្ព័ន្ធមិត្ត​តា​លី​បង់​របស់​ប៉ា​គី​ស្ថាន បានបញ្ចប់​បទ​ឈប់​បាញ់​រយៈពេល ៦ ខែ ជាមួយ​រដ្ឋាភិបាល​ជាតិ ហើយ​បញ្ជា​ឱ្យ​យុទ្ធជន​របស់ខ្លួន​ចាប់ផ្តើម​វាយប្រហារ​នៅ​ទូទាំងប្រទេស​ឡើងវិញ​។​

ការប្រកាស​នេះ ធ្វើឡើង​មួយថ្ងៃ​មុនពេល​ឧ​ត្ត​ម​សេនីយ លោក Qamar Javed Bajwa ដែល​យល់ព្រម​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​សម្របសម្រួល​ដោយ​ក្រុម​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ទីក្រុង​កា​ប៊ុល ត្រូវ​បញ្ចប់​អាណត្តិ​។​

គួរ​បញ្ជាក់ថា ការបះបោរ​របស់​សម្ព័ន្ធ​មិត្ត TTP បាន​ផ្ទុះឡើង​អស់​រយៈពេល ១៤ ឆ្នាំ​មកហើយ ខណដែល​ក្រុម​នេះ​ទាមទារ​ឱ្យមាន​ការប្រកាន់​ខ្ជាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​ច្បាប់​អ៊ីស្លាម ហើយ​ក្រុង Islamabad ចង់ឱ្យ​ក្រុម​នេះ​ផ្តាច់ទំនាក់ទំនង​ទាំងអស់​ជាមួយ​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​៕