ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ានកើនឡើងដល់ជាង៣៥.៣លាននាក់

អាស៊ាន៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៥.៣លាននាក់ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,២ម៉ឺននាក់ដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១ម៉ឺននាក់។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ឆ្លងចំនួន ១១,៥១៥,៤២៣នាក់ (ស្លាប់ ៤៣,១៧២នាក់)។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៦៥៩,២៣៥នាក់ (ស្លាប់ ១៥៩,៧៨៩នាក់) និងប្រទេសម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៩៩០,៤៣១នាក់ (ស្លាប់ ៣៦,៦៦៧នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ៤,៧០៧,២៤៤នាក់ (ស្លាប់ ៣៣,១៨០នាក់), ហ្វីលីពីន ឆ្លងចំនួន ៤,០៣៥,៤៨៧នាក់ (ស្លាប់ ៦៤,៦២០ នាក់), សិង្ហបុរី ឆ្លងចំនួន ២,១៦៦,៥២៧នាក់ (ស្លាប់ ១,៧០៣នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៣,២១៧នាក់ (ស្លាប់ ១៩,៤៨៨នាក់), ព្រុយណេ ឆ្លងចំនួន ២៤១,០៤៤នាក់ (ស្លាប់ ២២៥នាក់), ទ្បាវ ឆ្លងចំនួន ២១៦,៦៦០នាក់ (ស្លាប់ ៧៥៨នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៨,០៨២នាក់ (ស្លាប់ ៣,០៥៦នាក់)៕