យប់​នេះ វៀតណាម ប្រកួតមិត្តភាព​អន្តរជាតិជាមួយ Dortmund ​​

ហាណូយ ៖ ក្រុម​ជម្រើសជាតិ​វៀតណាម  នឹងធ្វើ​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុម​នៅ​លី​គ​កំពូល​អាល្ល​ឈ​ម៉​ង់ Dortmund ដែលមាន​វត្តមាន​កីឡាករ​ល្បីៗ​ដូចជា Marco Rues, Mats Hummel និង Emre Can ជាដើម​នៅ​ថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២​នេះ វេលា​ម៉ោង​៧៖០០​នាទី នា​កីឡដ្ឋាន Mỹ Đình National​។​

​ការប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម ត្រូវបាន​គេ​ចាត់ទុកថា ជាការ​ដុះខាត់​សមត្ថភាព​ដើម្បី​ត្រៀម​ចេញទៅ​ប្រកួត​ពាន AFF MitsubishiElectricCup 2022 ខែធ្នូ ខាងមុខ​៕