
រុស្ស៊ី ព្រមានណាតូ ជុំវិញការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល Patriot ដល់អ៊ុយក្រែន
មូស្គូ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានអង្គការណាតូ ជុំវិញការផ្តល់ប្រព័ន្ធការពារមីស៊ីល Patriot ដល់អ៊ុយក្រែន ដោយបានថ្កោលទោសថាជាអង្គភាពឧក្រិដ្ឋកម្មសម្រាប់ការផ្តល់អាវុធដល់អ្វីដែលលោកហៅថារបបជ្រុលនិយម។
លោក Medvedev ដែលជាអ្នកគាំទ្រពេញទំហឹងសម្រាប់សកម្មភាពរុស្ស៊ីនៅអ៊ុយក្រែន បានបង្ហោះបរិហារលោកខាងលិច នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកជារើយៗ ។
លោក Medvedev បានសរសេរនៅលើសារ Telegram ថា ពិភពអរិយធម៌មិនត្រូវការអង្គការនេះទេ ដោយបន្ថែមថា អង្គភាពនេះគឺពីការគិតរបស់មនុស្សជាតិ ហើយត្រូវបានរំលាយជាអង្គភាពឧក្រិដ្ឋវិញ៕
គួរបញ្ជាក់ថា ការលើកឡើងបែបនេះរបស់លោក Medvedev បានកើតឡើងបន្ទាប់ពី អង្គការណាតូ ប្រកាសថានឹងផ្គត់ផ្គង់អ៊ុយក្រែន នូវប្រព័ន្ធការពារមីស៊ីល Patriot ដើម្បីពង្រឹងផ្នែកផ្លូវអាកាស៕