មនុស្ស៦នាក់​ស្លា​​ប់ និង៣៧នាក់រ​បួ​​ស ក្រោយ​ភ្លើង​ឆេះ​ផ្លូវ​ហាយវ៉េ​បិទ​ជិត នៅ​កូរ៉េខាងត្បូង​

សេ​អ៊ូ​ល​៖ អាជ្ញាធរ​កូរ៉េខាងត្បូង បានបញ្ជាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស ៦ នាក់​ស្លាប់ ក្រោយ​ការប៉ះទង្គិច​គ្នា​រវាង​រថយន្ត​ដឹកទំនិញ និង​រថយន្តក្រុង លើផ្លូវ​រូង​ក្រោម​ដី​ផ្លូវ​ហាយ​វេ​មួយកន្លែង នៅ​ជាយក្រុង​សេ​អ៊ូ​ល បង្ក​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​។

អាជ្ញាធរ បន្ថែមថា ជា​លទ្ធផល​នៃ​អគ្គីភ័យ​នៅ​ផ្លូវ Gwacheon បាន​ឆេះ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​លើ​រចនាសម្ព័ន្ធ​ផ្សេងទៀត​ដែល​នៅ​ជុំវិញ​នោះ ខណ​មនុស្ស ៣៧ នាក់​ផ្សេងទៀត​បាន​រងរបួស​។​

ទន្ទឹម​នោះ សេវាកម្ម​សង្គ្រោះបន្ទាន់​ជាតិ ក៏​កំពុង​គ្រប់គ្រង​ស្ថានភាព​ភ្លើង​នៅ​កន្លែងកើតហេតុ​ដែល​បានកើត​ឡើង នៅ​ម៉ោង ១៣ និង ៥០ នាទី (​ម៉ោង​ក្នុងស្រុក​) ៕