វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele ទទួល​មរ​ណ​ភាព​

ប្រេស៊ីល​៖ កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល លោក Edson Arantes do Nascimento ដែល​ត្រូវបាន​គេ​ស្គាល់​ថា លោក Pele បានទទួល​មរណភាព​ក្នុង​អាយុ ៨២ ឆ្នាំ ដោយសារ​ជំងឺ​។​

យោងតាម​របាយការណ៍​របស់ RT បាន​ឲ្យ​ដឹងថា លោក Pele មាន​ជំងឺមហារីក​ពោះវៀនធំ ចាប់តាំងពី​ការធ្វើ​រោគវិនិច្ឆ័យ នៅក្នុង​ខែកញ្ញា ឆ្នាំ២០២១មក ហើយ​ស្ថានភាព​ជំងឺ​ត្រូវបាន​គេ​រាយការណ៍​ថា​លែង​ទទួល​ការព្យាបាល​ដោយ​ការបាញ់​គីមី នៅ​ដើម​សប្តាហ៍​នេះ​។​

គួរ​បញ្ជាក់ថា លោក Pele បានឈ្នះ​ពានរង្វាន់ World Cup ចំនួន ៣ ដង​, ជើងឯក Serie ប្រេ​ស៊ី​ល​ចំនួន ៦ ដង ហើយ​លោក ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ម្នាក់​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ប្រេ​ស៊ី​ល​ផងដែរ​៕