
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាអាចទទួលឥណទានពីចិនក្នុង១ឆ្នាំពី៥រយ ទៅ១ពាន់លានដុល្លារ
ថ្ងៃចេញផ្សាយៈ ខែធ្នូ 30, 2022
ខេត្តកំពត៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា គម្រោងឥណទានសម្រាប់ការអភិវឌ្ឍកម្ពុជាដែលកម្ពុជាទទួលបានពីចិនចន្លោះពី៥០០ ទៅ១ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ ហើយកម្ពុជាអាចលើកគម្រោងទៅកាន់ប្រទេសចិននៅដើមឆ្នាំ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចិនតែងតាំងផ្ដល់ឱ្យកម្ពុជាតាមតម្រូវការដោយមិនមានលក្ខខន្ត៕