
ក្លឹប Al-Nassr ចង់បាន Ramos មកជួបជុំជាមួយ Ronaldo
បរទេស ៖ ក្លឹបបាល់ទាត់អារ៉ាប៊ីសាអូឌីត Al-Nassr ត្រូវបានគេរាយការណ៍ថា ចង់បញ្ចប់ការទិញយកខ្សែការពារ Sergio Ramos របស់ Paris Saint-Germain ព្រមទាំង Cristiano Ronaldo រួមគ្នាតែម្ដង។
កីឡាករទាំង២រូបនេះ រីករាយនឹងការលើកពាននៅឯក្លឹប Real Madrid ជាពិសេសការឈ្នះពានរង្វាន់ Champions League ៣ដង ហើយកីឡាករទាំងពីរអាចជួបជុំគ្នាម្តងទៀតនៅអារ៉ាប៊ីសាអូឌីត ។
យោងតាមកាសែត MARCA របស់អស្ប៉ាញបានឲ្យដឹងថាក្លឹប Al-Nassr រង់ចាំការមកដល់របស់ Ronaldo ហើយប្រធានក្លឹបកំពុងស្វែងរកជម្រើសក្នុងការចុះហត្ថលេខាលើអតីតខ្សែការពារ Real កិឡាករ Ramos ផងដែរ ។
កិច្ចព្រមព្រៀងរបស់ Ramos នឹងផុតកំណត់នៅរដូវក្តៅនេះ ហើយវានៅតែត្រូវមើលថាតើ PSG នឹងផ្តល់ការបន្តឱ្យគេនៅឬអត់ ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះគឺជាតួអង្គសំខាន់ក្នុងរដូវកាលនេះដោយបានបង្ហាញខ្លួន២១ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។
ជាមួយនឹង Ronaldo ត្រូវបានគេរាយការណ៍ថានឹងទៅពិនិត្យសុខភាពនៅក្លឹបអារ៉ាប៊ីសាអូឌីត កិច្ចសន្យាដែលមានប្រាក់ច្រើនហើយអាចល្បួងអតីតខ្សែការពារ Real Madrid កីឡាករ Ramos មករួមក្រុមផងដែរ៕