
ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៤នាក់ ខណៈអ្នកជាសះស្បើយ១១នាក់
ថ្ងៃចេញផ្សាយៈ ខែធ្នូ 30, 2022
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១៤នាក់ ខណៈជាអ្នកជាសះស្បើយ១១នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៥៧៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៤២៨នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕