
ចិន ជំរុញអាមេរិក ឲ្យឈប់បង្កភាពតានតឹងកាន់តែខ្លាំងនៅច្រកសមុទ្រតៃវ៉ាន់
ថ្ងៃចេញផ្សាយៈ ខែធ្នូ 31, 2022
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យក្រុងវ៉ាស៊ីនតោន លុបចោលការផ្គត់ផ្គង់អាវុធដល់ទីក្រុងតៃប៉ិ ដើម្បីបញ្ឈប់ការបង្កភាពតានតឹងកាន់តែខ្លាំងឡើងនៅច្រកសមុទ្រតៃវ៉ាន់។
លោក Wang Wenbin បាននិយាយថា ប្រទេសចិន កំពុងអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ និងទំនាក់ទំនងយោធារវាងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ។ ទន្ទឹមនោះ លោក ក៏បានព្រមានថា បើសកម្មភាពខាងលើនៅតែបន្តនោះ ក្រុងប៉េកាំង នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានអនុម័តការលក់អាវុធដ៏មានសក្តានុពល M136 Volcano និងឧបករណ៍ពាក់ព័ន្ធក្នុងតម្លៃ ១៨០ លានដុល្លារទៅឱ្យតៃវ៉ាន់៕