ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៥ ខែតុលានេះ

អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៦៩៤,៩៣៨នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧០,៩៧២នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៣២,០៩៩នាក់ (ស្លាប់ ១៤២,៨៤៨នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៦៩៨,២៣២នាក់ (ស្លាប់ ៤០,២២១នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៣៦៩,៦១៣នាក់ (ស្លាប់ ២៧,៦៨១នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៧៦២,១៩០នាក់ (ស្លាប់ ១៨,១២៣នាក់), វៀតណាម ឆ្លងចំនួន ៨៥៣,៨៤២នាក់ (ស្លាប់ ២០,៩៥០នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៨៤,៣១៧នាក់ (ស្លាប់ ១៨,២៥៥នាក់), សិង្ហបុរី ឆ្លងចំនួន ១៣៨,៣២៧នាក់ (ស្លាប់ ២០៧នាក់), កម្ពុជា ឆ្លងចំនួន ១១៥,៨៧៥នាក់ (ស្លាប់ ២,៥៨៤នាក់), ទ្បាវ ឆ្លងចំនួន ៣០,៦១៥នាក់ (ស្លាប់ ៣៦នាក់) និងព្រុយណេ ឆ្លងចំនួន ៩,៨២៨នាក់ (ស្លាប់ ៦៧នាក់)៕