
UNICEF អំពាវនាវឱ្យមានការការពារកុមារ ចំពេលមានអំពើហិង្សានៅប៉ាឡេស្ទីន
អាម៉ាន៖ អង្គការយូនីសេហ្វ បានចេញការព្រមានអំពីចំនួនកុមាររងគ្រោះ បន្ទាប់ពីការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ អង្គការយូនីសេហ្វបាននិយាយ ថា កុមារប៉ាឡេស្ទីនប្រាំពីរនាក់ និងកុមារអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ គ្រាន់តែចាប់ដើមឆ្នាំ២០២៣នេះ។
អង្គការនេះបាននិយាយថា កុមារបន្តបង់ថ្លៃខ្ពស់បំផុតចំពោះអំពើហិង្សា ដោយបានអំពាវនាវដល់គ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងជៀសវាងអំពើហិង្សា ជាពិសេសប្រឆាំងនឹងកុមារ។ យូនីសេហ្វបានសង្កត់ធ្ងន់ថា «អំពើហឹង្សាមិនមែនជាដំណោះស្រាយទេ ហើយគ្រប់ទម្រង់នៃអំពើហិង្សាលើកុមារគឺមិនអាចទទួលយកបានទេ។ វាត្រូវតែបញ្ចប់»។
សូមជម្រាបថា កុមារទាំងអស់មានសិទ្ធិទទួលបានការការពារ ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសអនុសញ្ញាស្តីពីសិទ្ធិកុមារ៕