
UPDATE៖ ចំនួនអ្នកស្លាប់ដោយការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថានឡើងដល់៥៩
ថ្ងៃចេញផ្សាយៈ ខែមករា 31, 2023
ប៉ាគីស្ថាន៖ ចំនួនអ្នកស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតដែលទំនង ជាដាក់គោលដៅលើកងកម្លាំងនគរបាលដែលកំពុងធ្វើពិធីបួងសួងនៅក្នុងព្រះវិហារអ៊ីស្លាមក្នុងទីក្រុង Peshawar ប្រទេសប៉ាគីស្ថានបានកើនឡើងដល់៥៩នាក់ ។ ព្រះវិហារនេះត្រូវបានយាមកាមយ៉ាងតឹងរ៉ឹងដោយនគរបាល។
លោកនាយករដ្ឋមន្ត្រី Shehbaz Sharif បាននិយាយថា ក្រុមភេរវករចង់បង្កការភ័យខ្លាចដោយការដាក់គោលដៅលើអ្នកទាំងឡាយដែលបំពេញតួនាទីការពារប្រទេសប៉ាគីស្ថាន។
ក្រុមតាលីបង់នៅប្រទេសប៉ាគីស្ថានបានទាត់ចោលរាល់ការជាប់ពាក់ព័ន្ធ ក្រោយមានការអះអាងបឋមដោយមេបញ្ជាការមួយរូបរបស់ខ្លួន៕