
វេទិកាសាធារណៈថ្នាក់ជាតិជាមួយប្រជាពលរដ្ឋ នៅឃុំស្រែអំពូម ស្រុកពេជ្រាដា
ថ្ងៃចេញផ្សាយៈ ខែមករា 31, 2023
ខេត្តមណ្ឌលគិរី៖ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រមូលនូវបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកពេជ្រាដា បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិជាមួយប្រជាពលរដ្ឋ នៅឃុំស្រែអំពូម។
វេទិកានេះស្ថិតក្រោមវត្តមាន លោក ខាំ ផងជា អភិបាលរងស្រុកពេជ្រាដា ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរស្រុក/ភូមិ/ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅសាលាឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕ ដោយ៖ ផល្លិត ហៅបូរ៉ា