សហរដ្ឋអាមេរិកមានមនុស្ស៨៩,៦៨០នាក់ទៀត ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ១,៦០០នាក់ស្លាប់ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៩,៦៨០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៦៥៤នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៥,៦៣៩,០១២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៤១,៨៩៣នាក់ និងជាសះស្បើយឡើងសរុប ៣៥.២លាននាក់៕