
Messi ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ជាលើកទី៧
ថ្ងៃចេញផ្សាយៈ ខែកុម្ភៈ 28, 2023
បរទេស ៖ ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពាន FIFA’s Best Men’s Player of the Year 2022 និងជាការឈ្នះពាននេះលើកទី៧ក្នុងអាជីពរបស់គេ។ ខ្សែប្រយុទ្ធឆ្នើមរូបនេះបានផ្តួលមិត្តរួមក្រុម PSG របស់គេគឺកីឡារ Kylian Mbappe និងខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid ដើម្បីទទួលបានពានរង្វាន់។
ក្រោយឈ្នះពាន Lionel Messi បាននិយាយថា “ការឈ្នះពាន World Cup គឺជារឿងដ៏ល្អបំផុតដែលបានកើតឡើងចំពោះអាជីពរបស់ខ្ញុំ សូមអរគុណដល់ព្រះដែលបានជួយខ្ញុំឱ្យសម្រេចវា បន្ទាប់ពីការព្យាយាមជាច្រើនឆ្នាំមកនេះ៕”