
ក្រុងបាវិតប្រារព្ធពិធីខួបលើកទី១១ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ ឆ្នាំ២០២៣»
ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងលោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ស្វាយរៀងបានអញ្ជើញចូលរួមក្នុងពិធីខួបលើកទី១១ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ ឆ្នាំ២០២៣» នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបាវិត ស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើចូលរួមពីសំណាក់ អស់លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត និងលោក លោកស្រី អភិបាលរងក្រុង លោក លោកស្រី សមាជិក ក្រុមប្រឹក្សាក្រុង លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យចំណុះសាលាក្រុង កងកម្លាំងសមត្ថកិច្ច ទាំងបី ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ ជំនួយការភូមិ បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនទឹកស្អាត ក្រុមហ៊ុនប្រមូលសម្រាបហាយប្រ៊ីដហ្គាប៊ែដ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណប្រហែល ៦០០នាក់។
លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានអានសាលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបលើកទី១១ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ(ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ ឆ្នាំ២០២៣)និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ជួនដល់ អង្គពិធីនេះផងដែរ។
ឯកឧត្តម សេង សីលា អភិបាលរងស្វាយរៀងបានប្រសាសន៍ថា៖បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយនៅក្រុងបាវិតរបស់ក៏មានការ អភិវឌ្ឍន៍រីកចំរើនផងដែរក្នុងនោះមាន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន។
ឯកឧត្តមបានបន្តទៀតថា ក្រុងបាវិតយើងទទួលជ័យលាភីទីក្រុងស្អាតលើកទី៣ ផ្ការំដួល១ទងផងដែរដូច្នេះហើយសូមអោយបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស កម្មករកម្មការនីត្រូវចូលរួមក្នុងការទុកដាក់សំរាមកាកសំណល់អោយបានត្រឹមត្រូវកុំចោលពាស់វាលពាស់កាលនាំអោយបាត់បង់សោភ័ណ្ឌភាពទីក្រុង។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះអ្នកមិនគោរពតាមការណែនាំរបស់អាជ្ញាធរដែរហើយយកសំរាមទៅចោលតាមទីសាធារណៈនោះនិងត្រូវផាកពិន័យតាមច្បាប់៕