រុស្សី វាយប្រហារ​មជ្ឈមណ្ឌល​ស៊ើបការណ៍ នៅ​ជិត​ក្រុង​គៀវ​

មូ​ស្គូ​៖ MoD អះអាង កាលពី​ថ្ងៃ​ចន្ទ​នៅលើ Telegram របស់ខ្លួន​ថា កងកម្លាំង​រុស្ស៊ី បានធ្វើការ​វាយប្រហារ​លើ​មជ្ឈមណ្ឌល​ស៊ើបការណ៍​ដែលមាន​ទីតាំង នៅ​ជិត​ទីក្រុង​គៀវ​។​

MoD ដដែល បាន​រាយការណ៍​ផងដែរ​ថា មី​ស៊ី​ល​រុស្ស៊ី បាន​វាយប្រហារ​លើ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ពិសេស​ខាងលិច នៅ​ជិត​ទីក្រុង Khmelnitsky ភាគ​ខាងលិច​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

ការ​អាប់​ដេ​ត​ចុងក្រោយ បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ​របស់​រុស្ស៊ី ក៏បាន​បន្ត​ការវាយលុក​ក្នុងទិសដៅ​លើ​តំបន់ Donetsk ជា​កន្លែង​ដែល​កងកម្លាំង​ខ្លួន កម្ទេច​ទាហាន​អ៊ុយ​ក្រែ​ន​ជាង ២៥០ នាក់ និង​សម្ភារៈ​យោធា​រាប់សិប​បំណែក រួមទាំង​រថក្រោះ ២ គ្រឿង​ផងដែរ​៕