ថ្នាក់ដឹកនាំ បុគ្គលិក និងសហការី ភ្នំពេញដេលី សូមអបអរសាទរ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ BODHISASTRA សហរដ្ឋអាមេរិក

ភ្នំពេញ៖ ថ្នាក់ដឹកនាំ បុគ្គលិក និងសហការី អង្គភាពព័ត៌មាន ភ្នំពេញដេលី Phnom Penh Daily Media (www.ppd-news.net) សូមចូលរួមអបអរសាទរជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលត្រូវបានសាកលវិទ្យាល័យ BODHISASTRA នៃរដ្ឋ Florida សហរដ្ឋអាមេរិកផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសជូន។

ក្នុងឱកាសនេះយើងខ្ញុំជាថ្នាក់ដឹកនាំ បុគ្គលិក និងសហការីអង្គភាពព័ត៌មានភ្នំពេញដេលី សូមគោរពជូនពរ និងអបអរសាទរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលឯកឧត្តម ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកសារព័ត៌មាន និងទំនាក់ទំនង ពីសាកលវិទ្យាល័យ BODHISASTRA នៃរដ្ឋ Florida សហរដ្ឋអាមេរិក»។

គួរឲ្យដឹងដែរថា ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ត្រូវបានសាកលវិទ្យាល័យ BODHISASTRA ប្រគល់សញ្ញាបត្រជូននៅថ្ងៃអង្គារ៍ ទី២៨ ខែកុម្ភៈនេះ។

សូមជម្រាបថា កាលពីខែមីនា ឆ្នាំ២០២២ លោក ខៀវ កាញារីទ្ធ ក៏ត្រូវបានសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន ប្រទេសថៃ Rajamangala University of Technology Phra Nakhon –( RMUTP) ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រគល់ដោយផ្ទាល់ដោយព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ នាទីក្រុងបាងកក ប្រទេសថៃផងដែរ៕